នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានកសិកម្ម ដែលមាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មរួមកិច្ចសហការណ៍ជាមួយសហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់(DGRV) និងអង្កការទស្សនៈពិភពលោក(WORLD VISION) បានរៀបចំវេទិកាពិគ្រោះយោបល់លើកទី២ ស្តីពីកិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មនៅកម្ពុជាជាមួយបណ្តាញភ្នាក់ងារអភិវឌ្ឍន៍សហគមន៍កសិកម្ម។ វេទិកានេះ គឺស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម, លោក Hardy Schneider នាយកកម្មវិធី DGRV ប្រចាំកម្ពុជា លោកតំណាងអង្កការទស្សនៈពិភពលោកប្រចាំកម្ពុជា, លោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី ខេត្ត និងលោក លោកស្រី ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់។
វេទិកាពិគ្រោះយោបល់លើកទី២ ស្តីពីកិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្ម មានគោលបំណងសំខាន់០៣ គឺ៖