Training Workshop on Audit for Cooperatives

27-Jun-2017

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការណ៍ជាមួយសហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់ (DGRV) បានបើកវគ្គបណ្តុះបណ្តាលស្តីពី គោលគំនិតសវនកម្មសហគមន៍កសិកម្មដល់មន្ត្រីក្រោមឳវាទនាយកដ្ឋាន។​ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមអធិបតីភាពលោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម, លោក Hardy Schneider នាយកកម្មវិធីសហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់ (DGRV) ប្រចាំកម្ពុជា, លោក Ulrich Werner ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសវនកម្មសហករណ៍ប្រចាំស្នាក់ការសហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់(DGRV) ប្រចាំប្រទេសអាល្លឺម៉ង់, លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។