ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានដឹកនាំសហគមន៍កសិកម្មចំនួន ៣ ចូលរួមពិធី ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែឧសភា ឆ្នាំ២០១៧ ។ សហគមន៍កសិកម្មចំនួន ០៣ ដែលបានចូលរួម រួមមាន៖
១. សហគមន៍កសិកម្មជ្រៃបង្កើនផល៖ មានពូជស្រូវ និងអង្ករ ពូជផ្ការំដួល, ពូជនាងខុន, ពូជសែនក្រអូប និង ពូជស្រូវនិងអង្ករដំណើបស្បៃមង្គល
២. សហគមន៍កសិកម្មសេដ្ឋកិច្ចបៃតងសំឡូត៖ មានចេកអំបូង ចេកណាំវ៉ា ចេកពងមាន់ ផ្លែធុរេន ផ្លែសាវម៉ៅ ម្រេច ផ្លែអង្កាំ ម្នាស់
៣. សហគមន៍កសិកម្មសំឡូតរតនផល៖ មាន ចេកពងមាន់ ផ្លែធុរេន និងម្រេច ។




