????????????????????????????????????????????????????????

09-May-2017

នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៧ នៅក្នុងភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រារព្ធធ្វើមហាសន្និបាតកំណើតដំបូង ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងអនុម័តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសម្រាប់សហគមន៍ថ្មី ដោយមានការអញ្ជើញចូលរួមពី៖

១. លោក ឡុច រេត អភិបាលរងនៃគណៈអភិបាលស្រុកឯកភ្នំ

២. លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង

៣. លោកស្រី ភាជ សុខា នាយកប្រតិបត្តិអង្គការហ្គូដណេប៊ឺសកម្ពុជាប្រចាំស្រុកឯកភ្នំ (Good Neighbor Cambodia)

៥. លោក កុយ អាន ជំទប់ទី១ឃុំកោះជីវាំង និងភ្ញៀវកិត្តិយស ព្រមទាំងសមាជិក សរុបចំនួន ១៦២នាក់ ស្រី១០៦នាក់។

ជាលទ្ធផលនៃការធ្វើមហាសន្និបាត ទទួលបាន៖

  • ក្រុមប្រឹក្សាភិបាលសរុបចំនួន ៥នាក់ ស្រី៣នាក់  ដែលមាន លោក ហ៊ុន សុត្ថារិទ្ធិ ជាប្រធានក្រុមប្រឹក្សាភិបាល
  • គណៈកម្មាធិការត្រួតពិនិត្យ មានចំនួន ៣នាក់ ស្រី ០នាក់, លោក ប៉ិច ចំរើន ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ
  • ឈ្មោះសហគមន៍កសិកម្ម៖  សហគមន៍កសិកម្មកោះជីវាំងអភិវឌ្ឍន៍ថ្មី
  • ប្រាក់សមាជិកតម្លៃ៖ ១៥,០០០.០០រៀល
  • ប្រាក់ភាគហ៊ុនតម្លៃ៖ ៥០,០០០.០០រៀល ។