នៅថ្ងៃទិ០៥ ខែមេសា ឆ្នាំ២០១៧ មានកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។
នៅក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈ ដូចខាងក្រោម៖
- របាយការណ៍សកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់ការិយាល័យជំនាញនីមួយៗ
- របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដោយលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
- បញ្ហាផ្សេងៗរបស់ការិយាល័យជំនាញនីមួយៗ
- មតិបូកសរុបរបស់លោកជំទាវ ម៉ុម ថានី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ