នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍កសិកម្មគំរូថ្មីជូនដល់សហគមន៍កសិកម្មចំនួន ៧៨សហគមន៍ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និង លោកបណ្ឌិត ប៉ុញ ឧត្តម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីនេះបានទទួលការឧបត្ថម្ភពី គម្រោង CSBD Project នៃអង្គការទស្សនៈពិភពលោកកម្ពុជា ។ អ្នកចូលរួមក្នុងពិធីនេះ មានចំនួនសរុប ៩០នាក់ ស្រី ២២នាក់ ដែលមកពី សហគមន៍កសិកម្ម អង្គការដៃគូ និងមន្ត្រីជំនាញពាក់ព័ន្ធនាន។
ក្រៅពីពិធីប្រគល់វិញ្ញាបនបត្រដល់សហគមន៍កសិកម្ម ក៏មានការធ្វើបទបង្ហាញរបស់លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ស្តីពី ការណែនាំពី រូបស្លាកសញ្ញាសហគមន៍កសិកម្ម, គំរូបដាឈ្មោះសហគមន៍កសិកម្ម, គំរូត្រាសហគមន៍ និងនីតិវិធីក្នុងការរៀបចំមហាសន្និបាតប្រចាំឆ្នាំសម្រាប់សហគមន៍កសិកម្ម ។











