បើកវគ្គបណ្តុះបណ្តាលស្តីពី ការកត់ត្រាហិរញ្ញវត្ថុ និងការប្រើប្រាស់ទុនបង្វិល ប្រគល់វិញ្ញាបនបត្រ និងត្រាថ្មី

10-Mar-2017

នៅថ្ងៃទី០៩ ដល់ ១០ ខែមីនា ឆ្នាំ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការកត់ត្រាហិរញ្ញវត្ថុ និងការប្រើប្រាស់ទុនបង្វិល ជូនថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ២៣នាក់ (ស្រី ១០នាក់) មកពី ០៦​សហគមន៍កសិកម្មចំនួន ០២ស្រុកគឹ ស្រុកកណ្តៀងនិងស្រុកបាកាន ។ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានប្រគល់វិញ្ញាបនបត្រនិងត្រាថ្មីជូនសហគមន៍កសិកម្មចំនួន០៤គឺសហគន៍កសិកម្មសារៀងរុងរឿង សហគមន៍កសិកម្មបន្ទាយត្រោកសាមគ្គី សហគមន៍កសិកម្មរស្មីកសិករ និងសហគមន៍កសិកម្មស្យាចម្រើនផល ។ គាំទ្រដោយៈគ្រោងជម្រុញផលិតកម្មស្បៀង ឧបត្ថថវិកាដោយៈ រាជរដ្ឋភិបាលកម្ពុជា ។