Agricultural Cooperative Law Extension

07-Mar-2017

លោក ទូច សម្បត្តិ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមដំណើរដោយលោក តិច សារ៉ាវុធ បានផ្សព្វផ្សាយគោលគំនិតសហគមន៍កសិកម្ម និង ច្បាប់សហគមន៍កសិកម្ម ដល់ក្រុមកសិករចំនួន ២ឃុំ គឺក្នុងឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ដែលទទួលបានការគាំទ្រដោយអង្គការអ្នកជិតខាងល្អ (Good Neighbors) ដើម្បីបង្កើតជាសហគមន៍កសិកម្ម ។

  • កាលបរិច្ឆេទ៖
    • ឃុំព្រៃចាស់៖ ២៧ ដល់ ២៨ កុម្ភៈ ២០១៧
    • ឃុំកោះជីវាំង៖ ០២ ដល់ ០៣ មីនា ២០១៧
  • អ្នកចូលរួមមានចំនួនសរុប ៦៤នាក់ ស្រី៣៥នាក់ ក្នុងនោះ
    • កសិករមកពីឃុំព្រៃចាស់ចំនួន ២៤នាក់ ស្រី១២នាក់ 
    • កសិករមកពីឃុំកោះជីវាំងចំនួន ៤០នាក់ ស្រី ២៣នាក់ ។

រូបថតនៅឃុំព្រៃចាស់