លោក ចេវ ជឿន មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តបាត់ដំបង និងលោក ហេង សុផាត ប្រធានការិយាល័យកសិកម្មស្រុកបាណន់ បានសហការជាមួយអង្គការទស្សនៈពិភពលោកក្នុងការសម្របសម្រួល សហគមន៍ចំនួន ១៩សហគមន៍ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើទស្សនកិច្ចសិក្សាលើក្រុមកសិករផលិតបន្លែសរីរាង្គនិងផ្សារកសិផលធម្មជាតិរបស់អង្គការសេដាក និងចុះទស្សនកិច្ចនៅសហគមន៍កសិកម្មចំនួន១ ។
- កាលបរិច្ឆេទ៖ ថ្ងៃទី ២៨ ខែកុម្ភៈ ដល់ ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៧
- អ្នកចូលរួម៖ មានចំនួនសរុប ៥០នាក់ ស្រី ២២នាក់
- តំណាងទាំង១៩សហគមន៍កសិកម្មមានចំនួន ៣៨នាក់ ស្រី ១៥នាក់
- មន្ត្រីកសិកម្មខេត្តបាត់ដំបង ២នាក់
- មន្ត្រីអង្គការទស្សនពិភពលោក ២នាក់
- មន្ត្រីអង្គការសេដាក ៨នាក់ ស្រី ៧នាក់
- កន្លែងត្រូវធ្វើទស្សនកិច្ច ៤កន្លែងគឺ៖
- ក្រុមកសិករបន្លែសរីរាង្គរបស់អង្គការសេដាក (ភូមិអូរវែង ឃុំតាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ)
- ក្រុមកសិករបន្លែសរីរាង្គរបស់អង្គការសេដាក (ភូមិតាហែង ឃុំតាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ)
- ផ្សារសហគមន៍កសិផលធម្មជាតិរបស់អង្គការសេដាក (ភ្នំពេញ)
- សហគមន៍កសិកម្មស្អាងភ្នំរីកចម្រើន (ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្ងាង ខេត្តកណ្តាល) ។
- លទ្ធផលនៃការទស្សនកិច្ចសិក្សា៖
ក្រុមកសិករបន្លែសរីរាង្គរបស់អង្គការសេដាក ទាំង ២ក្រុម៖
- មានសមាជិក ២៤គ្រួសារ (ក្រុមមួយមាន ៨គ្រួសារ និង១៦គ្រួសារ)
- ផ្ទៃដីក្នុងគ្រួសារ ២៥អា
- ក្រុមដាំបន្លែយកស្លឹក មាន ៨គ្រួសារ
- ក្រុមដាំបន្លែយកផ្លែ មាន ១៦គ្រួសារ
- គុណសម្បត្តិ៖
- មានទីផ្សារធំធូលាយ
- កសិផលមានតម្លៃខ្ពស់
- មានការគាំទ្រពីអង្គការសេដាកCEDAC
- មានជំនឿទុកចិត្តពីខាងក្រៅ
- មានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងខ្ពស់លើទីផ្សារ
- កសាងមានភាពស្មោះត្រង់ ។
- គុណវិបត្តិ៖
- ខ្វះទឹកស្រោចស្រព និងប្រភពមិនច្បាស់លាស់ដែលអាចមានសារធាតុគីមី
- ប្រើប្រាស់ជីលាមកសត្វមិនទាន់បានកាច់បំបែកអស់
- ផលិតមិនគ្រប់តាមតម្រូវការនៅខែទឹកលិច
- ប្រើប្រាស់ពូជអាចលមានប្រើសារធាតុគីមី (កញ្ចប់ កំប៉ុង រូបយន្តហោះ)
- ផលិតលើសពីតម្រូវការទីផ្សារក្នុងខែមករាដល់មីនា នាំឲ្យតម្លៃធ្លាក់ចុះ ។




ផ្សារសហគមន៍កសិផលធម្មជាតិរបស់អង្គការសេដាក (ភ្នំពេញ) ៖ ផលិតផលដែលបានដាក់លក់ គឺទទួលបានពីក្រុមកសិករផលិតកសិផលសរីរាង្គ ដោយយកមកធ្វើការលាងសម្អាត និងវេចខ្ចប់ ។ កសិករម្ចាស់បន្លែដែលយកមកដាក់លក់គឺត្រូវបង់ប្រាក់ទៅតាមទំហំចំណូលពីការលក់ផលិតផលរៀងៗខ្លួន។ ចំពោះតម្លៃកសិផល ត្រូវធ្វើការចចាររៀងរាល់ ១០ថ្ងៃម្តង ។











សហគមន៍កសិកម្មស្អាងភ្នំរីកចំរើន (ភូមិពាំមសាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល)៖ បានបង្កើតឡើងនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៣។ បច្ចុប្បន្នមានសមាជិកសរុបចំនួន ១៩៨នាក់ ស្រី ៥៥នាក់ និងមានប្រកមមុខរបរចំនួន ៤ គឺ ឥណទាន, ផលិតចំណីសត្វ, លក់ប្រេង, លក់ជី និងថ្នាំកសិកម្ម ។ មុខរបរផលិតចំណីសត្វ គឺសហគមន៍កសិកម្មបានទទួលសេវាកម្មពីក្រុមហ៊ុនអង្គរគ្រីន ក្នុងគោលការណ៍ ផលិតចំណី ១តោន តម្លៃ ៧០,០០០រៀល និងទទួលបានម៉ាស៊ីនកិនចំណីពីអង្គការទស្សនៈពិភពលោក ។ ចំណែកឯវត្ថុធាតុដើមក៏ទទួលបានការគាំទ្រដោយក្រុមហ៊ុនអង្គរគ្រីនដែរ។

