នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តពោធិ៍សាត់ បានចូលរួមប្រជុំពិភាក្សាស្តីពី ការតបណ្តាញអគ្គិសនីបូមទឹកសម្រាប់វិស័យកសិកម្ម ដោយមានតម្លៃត្រឹមតែ ៤៨០៛/គីឡូវ៉ាត់/ម៉ោង ។ អ្នកចូលរួមមាន អាជ្ញាធរអគ្គិសនី និងប្រជាកសិករ ជាសមាជិកសហគមន៍កសិកម្ម បាក់ចញ្ជៀនមានជ័យ ដែលស្ថិតនៅឃុំបាក់ចញ្ជៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។