នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ ២០១៦ និងទិសដៅបន្តឆ្នាំ ២០១៧ របស់សហគមន៍កសិកម្ម បឹងកន្ទូតរីកចំរើន ដែលបានប្រព្រឹត្តទៅ នៅភូមិអូរអញ្ជាញ ឃុំបឹងកន្ទូត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ដោយមានការចូលរួមពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម អភិបាលរងស្រុកក្រគរ ក្រុមប្រឹក្សាឃុំត្នោតជុំចំនួន ២ នាក់ សហការជាមូយ អង្គការព្រហ្មវិហារធម៌ អង្គការ (HEIFER) គណៈកម្មការសហគមន៍កសិកម្មចំនួន ១០ នាក់ និងសមាជិកចំនួន ៧០ នាក់ ។