មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ២០១៦ និងទិសដៅបន្តឆ្នាំ២០១៧ របស់សហគមន៍កសិកម្ម សំរោងសែនជ័យ

16-Feb-2017

នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ២០១៦ និងទិសដៅបន្តឆ្នាំ២០១៧ របស់សហគមន៍កសិកម្ម សំរោងសែនជ័យ ដែលបានប្រព្រឹត្តទៅ នៅឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់  ។ ដោយមានការចូលរួមពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម អភិបាលរងស្រុកភ្នំក្រវ៉ាញ ប្រធានការិយាល័យកសិកម្មស្រុកភ្នំក្រវ៉ាញ សហការជាមូយអង្គការជីវិថ្លៃថ្នូរ Live With Dignity (LWD) គណៈកម្មការសហគមន៍កសិកម្មចំនួន ៥ នាក់ និងសមាជិកសរុបចំនួន ២១៦ នាក់ ។