ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ២០១៦ និងទិសដៅបន្តឆ្នាំ២០១៧ របស់សហគមន៍កសិកម្ម ត្នោតជុំសាមគ្គី ដែលបានប្រព្រឹត្តទៅ នៅសាលាឃុំ ត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ដោយមានការចូលរួមពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម អភិបាលរងស្រុកក្រគរ ក្រុមប្រឹក្សាឃុំត្នោតជុំចំនួន ២ នាក់ សហការជាមូយ អង្គការព្រហ្មវិហារធម៌ អង្គការ (HEIFER) គណៈកម្មការសហគមន៍កសិកម្មចំនួន ១២ នាក់ និងសមាជិកចំនួន ៦០នាក់ ។ ហើយក្នុងនោះដែរ មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារភិបាលថ្មីរបស់សហគមន៍កសិកម្មត្នោតជុំសាមគ្គី ហើយក្នុងនោះមានបេក្ខជនឈរឈ្មោះចំនួន ៣ នាក់ និងមានសមាជិកចូលថ្មីចំនួន ១ នាក់ ។