កិច្ចប្រជុំស្តីពី ការតបណ្តាញអគ្គិសនីសម្រាប់អូសមូទ័របូមទឹកដាក់ស្រែនៅសហគមន៍កសិកម្មចំនួន ៤

01-Feb-2017

នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧ បានរៀបមហាចំសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់សហគមន៍កសិកម្ម លាចរីកចម្រើន នៅឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ដោយមានការចូលរួមពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមូយ អង្គការជីវិតថ្ងៃថ្នូរ ប្រចំាតំបន់ស្រុកភ្នំក្រវ៉ាញ អគ្គិសនីខេត្តពោធិ៍សាត់ចំនួន ៣នាក់ កសិកម្មស្រុកចំនួន ២នាក់ មេភូមិចំនួន ៣នាក់ សហគមន៍កសិកម្ម ផ្ទះរុងរឿងចំនួន ៣នាក់ សហគមន៍កសិកម្ម បាក់ចិញ្ជៀនចំនួន ២នាក់ ណៈកម្មការសហគមន៍កសិកម្មចំនួន ១០ នាក់ សមាជិកចំនួន ៧៣នាក់ និងសរុបអ្នកចូលរួមមានចំនួន ១០១នាក់ (ស្រី្តចំនូន ៧៣នាក់) ។