នៅរសៀលថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៧ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន ៣រូបដែលអនុវត្តគម្រោង បង្កើតសហគមន៍កសិកម្មគំរូដែលតំរង់ទិសដៅទៅលើការធ្វើជំនួញ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី Project Design Matrix (PDM) និងសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពី គោលការគ្រឹះរបស់សម្ព័ន្ធសហករណ៍អន្តរជាតិ និងការអភិវឌ្ឍន៍សហគមន៍កសិកម្ម និងទម្រង់កំណត់ហេតុគំរូសម្រាប់សហគមន៍កសិកម្ម ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅអគ្គនាយកដ្ឋានកសិកម្ម។ គោលបំណងគឺធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសហគមន៍កសិកម្ម និងធ្វ់យ៉ាងណាឲ្យសហគមន៍ទាំងអស់ប្រព្រឹត្តទៅរលូន និងទទួលបានជោគជ័យ។ សិក្ខាកាមចូលរួមសរុបមានចំនួន ១៩នាក់/ស្រី ៤នាក់ ដែលអញ្ជើញមកពីខេត្តគោលដៅចំនួន ៤ គឺ កំពង់ស្ពឺ ស្វាយរៀង តាកែវ និងកំពង់ចាម។