មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ខាំ- កូគីឡូ៣៨

16-Jan-2017

នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៧ នៅក្នុងភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានប្រារព្ធធ្វើមហាសន្និបាតកំណើតដំបូង ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងអនុម័តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសម្រាប់សហគមន៍ថ្មី ដោយមានការអញ្ជើញចូលរួមពី៖

១. លោក សើ សាម៉េត អភិបាលនៃគណៈអភិបាលស្រុករតនៈមណ្ឌល

២. លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង

៣. Dr. Bang Jin Ki ប្រធានអង្គការ KOPIA ប្រចាំប្រទេសកម្ពុជា

៤. Mr. No Chang Gyun តំណាងអង្គការ KOPIA ប្រចាំខេត្តបាត់ដំបង

៥. លោកអ៊ុង ចាន់តារ៉ា ជំទប់ទី១ ឃុំត្រែង និងភ្ញៀវកិត្តិយស ព្រមទាំងសមាជិក សរុបចំនួន ៧៧នាក់ ស្រី ១៩នាក់។

ជាលទ្ធផលនៃការធ្វើមហាសន្និបាត ទទួលបាន៖

  • ក្រុមប្រឹក្សាភិបាលសរុបចំនួន ៥នាក់ ស្រី១នាក់  ដែលមាន លោក អឹុម សុភ័ក្រ ជាប្រធានក្រុមប្រឹក្សាភិបាល
  • គណៈកម្មាធិការត្រួតពិនិត្យ មានចំនួន ៣នាក់ ស្រី ០នាក់, លោក ផៃ សុផល ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ
  • ឈ្មោះសហគមន៍កសិកម្ម៖  សហគមន៍កសិកម្មខាំ-កូគីឡូ៣៨ ( Cam-Ko Kilo Sam Bram Bai Agricultural Cooperative)
  • ប្រាក់សមាជិកតម្លៃ៖ ១៥,០០០.០០រៀល
  • ប្រាក់ភាគហ៊ុនតម្លៃ៖ ១០០,០០០.០០រៀល ។

    បច្ចុប្បន្នសមាជិកសហគមន៍កសិកម្មនេះកំពុងមានមុខរបរសំខាន់៖
  • ចិញ្ចឹមមាន់ ១៦គ្រួសារ ដែលក្នុងមួយគ្រួសារចិញឹម(ពូជមាន ៣សាសន៍) មាន់ប្រហែលជា ២,០០០ក្បាល
  • ចិញ្ចឹមឃុំ ២គ្រួសារ 
    • ដាំស្មៅ Corn Grass (ស្មៅពោត) សម្រាប់យកគ្រាប់នាំចេញទៅលក់នៅ ប្រទេសកូរ៉េ ក្នុងតម្លៃ ១,០០០ដុល្លា ក្នុងមួយតោន ។

      Dr. Bang Jin Ki ប្រធានអង្គការ KOPIA ប្រចាំប្រទេសកម្ពុជា បានប្រគល់ប្រាក់ឧបត្ថម្ភដល់សហគមន៍កសិកម្មថ្មីនេះចំនួន ១,២០០ដុល្លា និងរថយន្តសម្រាប់ដឹកជញ្ចូលមាន់សម្រាប់លក់ ។
          មតិរបស់លោកសើ សាម៉េត អភិបាលស្រុករតនៈមណ្ឌល     ក្រុមប្រឹក្សាភិបាលដែលបានជាប់ឆ្នោត     ការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១២០០ដុល្លាដល់ប្រធានសហគមន៍ដោយលោកDr. Bang Jin Ki ប្រធានអង្គការ KOPIA     នីតិវិធីមុនពេលបោះឆ្នោត   រោងចិញ្ចឹមមាន់     មាន់ដែលបានចិញ្ចឹមជិតដល់អាយុចាប់     ការបំបែកសម្បុកឃុំថ្មី    សម្បុកឃុំ     គ្រាប់ស្មៅពោត (Corn Grass)