នាព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៧ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានធ្វើកាជួបពិភាក្សាជាមួយលោក Mastuda ទីប្រឹក្សាគម្រោង BPAC និងលោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មត្នោតកំពង់ស្ពឺ។ ការពិភាក្សាផ្តោតសំខាន់លើផែនការមុខជំនួញ (ការធ្វើឲ្យប្រសើរឡើងនូវបច្ចេកទេសវេចខ្ចប់) របស់សហគមន៍សម្រាប់ឆ្នាំ ២០១៧ ដើម្បីដាក់ស្នើជូនទៅកាន់គម្រោង BPAC ហើយការពិភាក្សានេះប្រឺត្តទៅនៅសហគមន៍កសិកម្ម ត្នោតកំពង់ស្ពឺ ស្ថិតក្នុងស្នាក់ការបណ្តោះអាសន្នរបស់សហគមន៍ភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកឧដុង្គ។ បន្ទាប់ពីបានបញ្ចប់ការពិភាក្សា ក្រុមការងារក៏បានទៅពិនិត្យមើលការសាងសង់ ស្នាក់ការ និងឃ្លាំងរបស់សហគមន៍ ដែលនឹងត្រូវរួចរាល់នាពេលដ៏ខ្លីខាងមុខ។