នៅរសៀលថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានប្រារពពិធី ជួបសំណេះសំណាល និងប្រគល់ត្រាថ្មី ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឳម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់តំណាងសាលាខេត្តកំពង់ស្ពឺ មន្ទីរជុំវិញខេត្ត និងថ្នាក់ដឹកនាំ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ការិយាល័យចំណុះឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់សរុប ៧១នាក់ ស្រី ៨នាក់។

