នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦ គម្រោង បង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសដៅទៅលើការធ្វើជំនួញ (អ.ជ.ស.ក)/BPAC បានរៀបចំសិក្ខាសាលាស្តីពី មុខរបរទីផ្សារស្រូវស្ងួត និងការបង្កើតក្រុមផលិត នៅមន្ឬីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងលោក ហម សៀកឡេង មន្រ្តីតំណាងឳ្យនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃអគ្គនាយកដ្ឋានកសិកម្ម។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីផ្សព្វផ្សាយពី៖
១. វិធីសាស្ត្រក្នុងការប្រកបរបរទីផ្សារស្រូវស្ងួត
២. ការបង្កើតក្រុមផលិត និងគោលបំណងរបស់ក្រុមផលិត
៣. ការរំលឹកឡើងវិញអំពីការធ្វើរបាយការណ៍ប្រចាំឆ្នាំ និងការរៀបចំមហាសន្និបាតប្រចាំឆ្នាំ
ក្នុងនោះដែរ សិក្ខាកាមដែលបានអញ្ជើញចុលរួមសរុបមានចំនួន ៧១នាក់ (ស្រី ២០នាក់) មកពីសហគមន៍ចំនួន ៣៧ ដែលមាន ២សហគមន៍ ស្ថិតនៅក្រៅគម្រោង។