ថ្ងៃទី២៨/១១/២០១៦ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងអង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ភូមិឡបាក់ ឃុំ អន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមាជិកចូលរួមសរុបចំនួន ៤០នាក់ ក្រុមប្រឹក្សាភិបាល ចំនួន ៥នាក់ និងគណៈកម្មាធិការត្រួតពិនិត្យ ចំនួន ៣នាក់ ។