ញ្ចប់ការងារនៅស្រុកតំបែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានឆ្លៀតពេលវេលាដ៏មមាញឹក ចុះពិនិត្យខ្សែសង្វាក់ផលិតចំណីសត្វរបស់រោងចក្រ ហ្គ្រីនហ្វីត ដែលមានទីតាំងស្ថិតនៅភូមិអណ្តូងជា ឃុំជីរោទី2 ស្រុកត្បូងឃ្មុំ និងបានផ្តល់ប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិក កម្មករ សហគមន៍កសិកម្ម សហគមន៍នេសាទ សហគមន៍ព្រៃឈើ អាជីវករលក់ចំណីសត្វ កសិករចិញ្ចឹមសត្វ កសិករដាំដំណាំកសិ ឧស្សាហកម្ម ដែលជាតួអង្គសំខាន់ៗក្នុងរួមគ្នា ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាពនិងកំណើនចំណូលប្រជាកសិករ។ សូមថ្លែងអំណរគុណលោកអគ្គនាយកក្រុមហ៊ុន ហ្គ្រីនហ្វីត ដែលបានជួយសម្របសម្រួលនិងគាំទ្រ ឲ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូននិងលទ្ធផលជាផ្លែផ្កា។