ក្រុមការងារមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រជុំពិភាក្សាការងារតាំងពិពណ៌​ ផ្សព្វផ្សាយបច្ចេកទេស​ កសិកម្មកម្មវិធី​ ASPIRE

19-Nov-2016

ថ្ងៃទី៨វិច្ឆិកា២០១៦​ ក្រុមការងារមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រជុំពិភាក្សាការងារតាំងពិពណ៌​ ផ្សព្វផ្សាយបច្ចេកទេស​ កសិកម្មកម្មវិធី​ ASPIRE ក្នុងគោលបំណងប្រមូលពត៌មានឯកសារ​ផ្សព្វផ្សាយបច្ចេកទេសសិកម្ម​ ការចែករំលែកចំណេះដឹង​ បទពិសោធន៏​និងវិធីសាស្ត្រផ្សព្វផ្សាយកសិកម្មពីស្ថាបន័​ អង្គភាព​ ពាក់ពន្ធ័និងកសិករ​ដើម្បីប្រើប្រាស់​ ពត៌មានទាំងនេះ​ អោយមាន
ប្រយោជន៏និងមានប្រសិទ្ធភាព​ សម្រាប់ការងារផ្សព្វផ្សាយសិកម្ម។ 
អ្នកចូលរួម ថ្មាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ជលផលការិយាល័យ​ចំណុះមន្ទីរកសិកម្ម​ ការិយាល័យកសិកម្ម ស្រុក ក្រុង មន្ទីរពាណិជ្ជកម្ម​ មន្ទីរកិច្ចការនារី​ មន្ទីរបរិស្ថាន​ អង្គការ​ ពាក់ពន្ធ័និងវិស័យកសិកម្មក្នុងខេត្ត​ ដូចជា​ អង្គការស្រែខ្មែរ​ អង្គការពន្លឺកុមារ​ អង្គការនូរីស​ អង្គការជីវិតថ្លៃថ្នូរ​ អង្គការអនាគតកុមារ​ អង្គការសូវ​ អង្គការអិបដូរ​ អង្គការសហគមន៍អភិវឌ្ឍមិត្តជនបទ តំណាងសហគមន៍កសិកម្ម​ ក្រុម​ហ៊ុនសម្ភារកសិកម្ម​ចំនួន​ ៥​ ក្នុងខេត្ត​ សរុប៤២​ នាក់។