ថ្ងៃទី ៣១ ខែតុលា ដល់ ថ្ងៃទី ០១ ខែវិច្ឆិកា ២០១៦ លោកប្រធាន ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ រួមជាមួយសហការី បានបើកវគ្គបណ្ដុះបណ្ដាល ការចុះបញ្ជីគណនេយ្យ និងកែសម្រួលលក្ខន្តិកៈសហគមន៍កសិកម្ម នៅការិយាល័យកសិកម្មស្រុកជាំក្សាន្ត មានថ្នាក់ដឹកនាំសហគមន៍ចំនួន ៧ ចូលរួម។ គាំទ្រដោយកម្មវិធី ASPIRE .



