នៅថ្ងៃទី 24-25/10/2016 មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំសម្ពោធន៍អាគារសិក្សាសហគមន៍កសិកម្ម នៅសហគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ (Fund by Kusanone project2016 of Japan Embassy) ក្រោមអធិបតីភាពឯកឧត្តម លី សារ៉ារិទ្ឋ អភិបាលរងខេត្តព្រះវិហារ និងទទួលសម្របសម្រួល លោកនាយកក្រុមហ៊ុន AMRU Rice; ប្រធានក្រុមហ៊ុន Mitsui & Co.,LTD និង លោក Fujimoto លេខាស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យសមិទ្ឋិផល គម្រោង Kusanone ឆ្នាំ2016 និងសិក្សាគម្រោងបន្តឆ្នាំ2017 (២សហគមន៍)បន្ថែមទៀត ។ សូមបញ្ជាក់ក្នុងឆ្នាំ2016 គម្រោងបានជួយគាំទ្រដល់សហគមន៌ចំនួន 3 មាន៖
កសាងអគារសហគមន៌ចំនួន 3ទីតាំង; ឡរសម្ងួតស្រូវចំនួន 1; ម៉ាស៊ីនបោកស្រូវចំនួន 2; ម៉ាស៊ីនបោកសណ្តែក 1; គោយន្តដើរតាមចំនួន 3; ឧបករណ៌បក់សម្អាតស្រូវ ចំនួន 6 ។



