នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ បានរៀបចំកិច្ចប្រជុំណែនាំ និងបង្ហាញពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ព្រមទាំងប្រមូលទិន្នន័យថ្នាក់ស្រុកពាក់ព័ន្ធនិងការជ្រើសរើសឃុំគោលដៅសម្រាប់អនុវត្តន៍ឆ្នាំ២០១៧ នៅសាលាស្រុកកណ្តៀង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាល អភិបាលរង នៃគណ:អភិបាលស្រុក ទីប្រឹក្សាស្រុក ប្រធានការិយាល័យកសិកម្ម មន្ត្រីកសិកម្មស្រុក តំណាងក្រុមគ.អ.ជ.បខេត្ត ព្រមទាំងក្រុមទីប្រឹក្សាកម្មវិធីសរុបចំនួន២០នាក់។
លទ្ធផលបានកំណត់យក៧ឃុំរួមមានៈ ឃុំស្យា ឃុំកណ្តៀង ឃុំអន្លង់វិល ឃុំស្រែស្តុក ឃុំកោះជុំ ឃុំកញ្ជរ និងឃុំស្វាយលួងដើម្បីអនុវត្តកម្មវីធីASPIRE ។