រៀបចំកិច្ចប្រជុំណែនាំ និងបង្ហាញពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)

21-Oct-2016

នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តពោធិសាត់​ បានរៀបចំកិច្ចប្រជុំណែនាំ​ និងបង្ហាញពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ (ASPIRE)​ ព្រមទាំងប្រមូលទិន្នន័យថ្នាក់ស្រុកពាក់ព័ន្ធនិងការជ្រើសរើសឃុំគោលដៅសម្រាប់អនុវត្តន៍ឆ្នាំ២០១៧​ នៅសាលាស្រុកកណ្តៀង ដោយមានការអញ្ជើញចូលរួមពីលោក​អភិបាល​ អភិបាលរង​ នៃគណ:អភិបាលស្រុក​ ទីប្រឹក្សាស្រុក​ ប្រធានការិយាល័យកសិកម្ម​ មន្ត្រីកសិកម្មស្រុក​ តំណាងក្រុមគ.អ.ជ.បខេត្ត​ ព្រមទាំងក្រុមទីប្រឹក្សាកម្មវិធី​សរុបចំនួន​២០នាក់។​ 
             លទ្ធផលបានកំណត់យក​៧ឃុំរួមមានៈ​ ឃុំ​ស្យា​ ឃុំកណ្តៀង​ ឃុំអន្លង់វិល​ ឃុំស្រែស្តុក​ ឃុំកោះជុំ​ ឃុំកញ្ជរ​ និងឃុំស្វាយលួង​ដើម្បីអនុវត្តកម្មវីធីASPIRE ។