-
មន្ទីរកសិកម្មខេត្តពោធិ៍សាត់
ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត និងនាយកដ្ឋាន អមដោយមន្ត្រីជំនាញចុះពិនិត្យសកម្មភាពដាំដុះបន្លែក្នុងផ្ទះសំណាញ់ សម្រាប់បង្កេីនប្រាក់ចំណូល នៅសហគន៍កសិកម្មសាមគ្គីដេីមរកា ភូមិដេីមរកា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់
-
មន្ទីរកសិកម្មខេត្តពោធិ៍សាត់
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក្រុមការងារ CNDD និង ក្រុមការងារបេសកកម្ម IFAD ចុះត្រួតពិនិត្យការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះពិនិត្យការដាំដំណាំបន្លែ នៅភូមិជុំរុំសៀម សង្កាត់លលកស ក្រុងពោធិសាត់ ,ជួបប្រជុំពិភាក្សាការងារជាមួយមន្ត្រីកសិកម្មស្រុកបាកាន,ជួបប្រជុំពិភាក្សាជាមួយសហគមន៏កសិកម្មចំរើនកសិករ នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ។
-
មហាចំសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់សហគមន៍កសិកម្ម លាចរីកចម្រើន
នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧ បានរៀបមហាចំសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់សហគមន៍កសិកម្ម លាចរីកចម្រើន នៅឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ដោយមានការចូលរួមពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមូយ អង្គការជីវិតថ្ងៃថ្នូរ ប្រចំាតំបន់ស្រុកភ្នំក្រវ៉ាញ អគ្គិសនីខេត្តពោធិ៍សាត់ចំនួន ៣នាក់ កសិកម្មស្រុកចំនួន ២នាក់ មេភូមិចំនួន ៣នាក់ សហគមន៍កសិកម្ម ផ្ទះរុងរឿងចំនួន ៣នាក់ សហគមន៍កសិកម្ម បាក់ចិញ្ជៀនចំនួន ២នាក់ ណៈកម្មការសហគមន៍កសិកម្មចំនួន ១០ នាក់ សមាជិកចំនួន ៧៣នាក់ និងសរុបអ្នកចូលរួមមានចំនួន ១០១នាក់ (ស្រី្តចំនូន ៧៣នាក់) ។
-
កិច្ចប្រជុំស្តីពី ការតបណ្តាញអគ្គិសនីសម្រាប់អូសមូទ័របូមទឹកដាក់ស្រែនៅសហគមន៍កសិកម្មចំនួន ៤
នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នំា២០១៧ មានកិច្ចប្រជុំស្តីពី ការតបណ្តាញអគ្គិសនីសម្រាប់អូសមូទ័របូមទឹកដាក់ស្រែនៅសហគមន៍កសិកម្មចំនួន ៤ ដែលប្រព្រឹត្តទៅ នៅភូមិស្យាក្រោម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ អ្នកចូលរួមមាន៖ - មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តពោធិ៍សាត់ ចំនួន ៣នាក់ - គណៈកម្មការសហគមន៍កសិកម្ម ស្យាចំរើនផលចំនួន ៥នាក់ - គណៈកម្មការសហគមន៍កសិកម្ម បន្ទាយត្រោកសាមគ្គីចំនួន ៥នាក់ - គណៈកម្មការសហគមន៍កសិកម្ម សារៀងរុងរឿង ៥នាក់ - គណៈកម្មការសហគមន៍កសិកម្ម រស្មីកសិករ ៥នាក់ - មេឃុំ ស្យា ចំនួន ១នាក់ - ក្រុមប្រឹក្សាស្រែស្តុក ចំនួន ១នាក់ - និងមន្រ្តីអគ្គិសនី ចំនួន ៤នាក់ ។
-
មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ ២០១៦ និងទិសដៅបន្តឆ្នាំ ២០១៧ របស់សហគមន៍កសិកម្ម បឹងកន្ទូតរីកចំរើន
នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ ២០១៦ និងទិសដៅបន្តឆ្នាំ ២០១៧ របស់សហគមន៍កសិកម្ម បឹងកន្ទូតរីកចំរើន ដែលបានប្រព្រឹត្តទៅ នៅភូមិអូរអញ្ជាញ ឃុំបឹងកន្ទូត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ដោយមានការចូលរួមពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម អភិបាលរងស្រុកក្រគរ ក្រុមប្រឹក្សាឃុំត្នោតជុំចំនួន ២ នាក់ សហការជាមូយ អង្គការព្រហ្មវិហារធម៌ អង្គការ (HEIFER) គណៈកម្មការសហគមន៍កសិកម្មចំនួន ១០ នាក់ និងសមាជិកចំនួន ៧០ នាក់ ។
-
ចុះផ្សព្វផ្សាយលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគំរូ សម្រាប់សហគមន៍កសិកម្ម
នៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារការិយាលយ័អភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តពោធិ៍សាត់បានចុះផ្សព្វផ្សាយលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគំរូ សម្រាប់សហគមន៍កសិកម្មជូនក្រុមកសិករដាំបន្លែសុវត្ថិភាពមកពីភូមិ ធ្នោះតាចាប ឃុំ ស្នាមព្រះ និងភូមិចំការអូរ ឃុំ ត្រពាំជង ស្រុក បាកាន ខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួមមានដូចខាងក្រោម៖ - លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគនម៍កសិកម្ម - លោកស្រី ឡាវ សុភៈនាថ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម - លោក ស សារី មន្តី្រទទួលបន្ទុកផ្នែកបន្លែ ស្រុកបាកាន - លោកស្រី ជ័យ ចន្នី មន្ត្រីទទួលបន្ទុកផ្នែកបន្លែ ស្រុកបាកាន - លោក ផុន មករា មន្ត្រីទទួលបន្ទុកផ្នែកបន្លែ ស្រុកបាកាន - កសិករចំនួន ៣១ នាក់ (ស្រី ១២ នាក់) សរុមមានចំនួន ៣៦ នាក់ (ស្រី ១៤ នាក់)
-
មហាសន្និបាតកំណើតដំបូង សហគមន៍កសិកម្ម
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយ័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំមហាសន្និបាតកំណើតដំបូង សហគមន៍កសិកម្ម ដែលប្រព្រឹត្តទៅនៅបរិវេនវត្ត កណ្តឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ដោយមានការចូលរួមពី លោកអភិបាលស្រុក បាកាន លោកមេឃុំ ត្រពាំងជង មេឃុំស្នាមព្រះ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចំនួន ៣ នាក់ (ស្រី ១ នាក់) មន្រ្តីសម្របសម្រួលផ្នែកបន្លែស្រុកបាកាន ចំនួន ៣ នាក់ (ស្រី ១ នាក់) និងកសិករចំនួន ៣៧ នាក់ (ស្រី ២០ នាក់)។
-
ចុះចែកពូជស្រូវផ្ការំដួល ចំនួន១៥តោន
រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅភូមិកណ្តាល ឃុំត្នោតជុំស្រុកក្រគរ ខេត្តពោធិសាត់ ក្រុមការងារមន្ទីរកសិកម្ម អភិបាលស្រុកក្រគរ មេឃុំ ត្នោតជុំ បានអមដំណើរ ឯឧ ខូយ រីដា អភិបាលរងខេត្តពោធិសាត់ ចុះចែកពូជស្រូវផ្ការំដួល ចំនួន១៥តោនដែលឧបត្ថម្ភដោយគំរោងជំរុញផលិតកម្មស្បៀងដល់សហគមន៍កសិកម្មកណ្តាលចំរើនផល និងសហគមន៍កសិកម្មចំបក់ធំចំរើនផល ហើយក៏ជាការចាប់ផ្តើមបើករដូវ បង្កបង្កើនផលឆ្នាំ2018-2019 ផងដែរ។
-
មហាសន្និបាតកំណើតដំបូង នៃសហគមន៍កសិកម្ម សន្លុងអភិវឌ្ឍន៍
នៅថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នំាច សំរឹទ្ធិស័ក.ពស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នំា២០១៨ ក្រុមការងារការិយាល័យអភិវឌ្ឍន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំបើកមហាសន្និបាតកំណើតដំបូង នៃសហគមន៍កសិកម្ម សន្លុងអភិវឌ្ឍន៍ នៅភូមិជ្រែង ឃុំសន្លុង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុបចំនួន ៥៦ ស្រី ៤៥នាក់។
-
ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ សហគមន៍កសិកម្ម ស្តីពីការគ្រប់គ្រងរដ្ឋបាល និងភាពជាអ្នកដឹកនាំ
នៅថ្ងៃទី១៨ដល់ ២០ ខែកុម្ភៈ ក្រុមការងារការិយល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាល និងភាពជាអ្នកដឹកនាំសហគមន៍កសិកម្ម ដោយមានអ្នកចូលរួមចំនួន ៥៣ នាក់ (ស្រី ១៣នាក់)
-
មហាសន្និបាត កំណើតដំបូងសហគមន៍កសិកម្មក្រុមកសិករសន្សំប្រាក់
ថ្ងៃពុធ៦រោចខែស្រាឍណ៍ ឆ្នាំកុរ ឯកពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ខែ សីហា ឆ្នាំ២០១៩ លោក សៅ វណ្ណៈ ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្មបានចូលរួម មហាសន្និបាត កំណើតដំបូងសហគមន៍កសិកម្មក្រុមកសិករសន្សំប្រាក់នៅភូមិកំពង់ស្ទោងនិងភូមិស្វាយមាស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់មានកសិករចូលរួមសរុប ចំនួន២៩នាក់ ស្រី១៩នាក់។
-
កិច្ចប្រជុំ អាណត្តិ របស់គណៈកម្មាធិការទ្រទ្រង់កម្មវិធី គម្រោង លើកកម្ពស់ផលិតផលកសិកម្ម ដើម្បីតំរូវការទីផ្សារ (ប្រូម៉ាឃីត)
ថ្ងៃ ច័ន្ទ ៧ រោច ខែ ស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ រួមជាមួយ លោក ម៉ែន សុខជា អនុប្រធាន ការិយាល័យអភិវឌ្ឃន៍សហគមន៍កសិកម្ម និងលោកស្រី ទឺម ចាន់លី អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងបង្កើនផលិតភាពកសិកម្ម បានមកចូលរួមក្នុងកិច្ចប្រជុំ អាណត្តិ របស់គណៈកម្មាធិការទ្រទ្រង់កម្មវិធី គម្រោង លើកកម្ពស់ផលិតផលកសិកម្ម ដើម្បីតំរូវការទីផ្សារ (ប្រូម៉ាឃីត) នៅមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់